khmer eng
  • គណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកផ្លូវការនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147)
     
    ចែករំលែក ៖

    នាយប់ថ្ងៃទី២៣ ខែតុលា គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកផ្លូវការនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147) ក្រោមអធិបតីភាព ឯកឧត្តម Joāo Manuel Gonçclves Lourenço ប្រធានាធិបតី នៃសាធារណរដ្ឋ Angola ។ ក្នុងឱកាសនោះក៏មានការថ្លែងសុន្ទរកថាដោយ លោកជំទាវ Carolina Cerqueira ប្រធានរដ្ឋសភានៃសាធារណរដ្ឋ Angola ឯកឧត្តម Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ឯកឧត្តម Martin Chungong អគ្គលេខាធិការ IPU និង ឯកឧត្តម Parfait Onanga-Anyanga តំណាងជាន់ខ្ពស់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ពិធីបើកផ្លូវការនៃមហសន្និបាត IPU លើកទី១៤៧ នៅប្រទេស Angola មានការចូលរួមពីថ្នាក់ដឹកនាំសភា គណៈប្រតិភូនៃសភាជាសមាជិកសហភាពអន្តរសភា (IPU) ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

    នៅរសៀលថ្ងៃដដែល គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមសម្របសម្រួលនៃសភាតំបន់អាស៊ី (APA) ដែលជាកិច្ចប្រជុំ sideline នៃមហាសន្និបាត។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា